តាមការស្រាវជ្រាវបង្ហាញថា សាច់អន្ទង់មិនមានជាតិស្ករទេ ដែលជាហេតុអំណោយផលដល់អ្នកដែលមានជាតិស្ករលើសកំណត់។ អន្ទង់សម្បូរទៅដោយវីតាមីន A, B1, B2, B12, D និង E ដែលជាសារជាតិចាំបាច់សម្រាប់សុខភាព។
អន្ទង់អាចកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បន្ថយសម្ពាធឈាម និងកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗទៀត។ ហើយទីឃជាតិមួយប្រភេទនេះ អាចជួយដល់ភ្នែក និងការវិវឌ្ឍន៍នៃខួរក្បាលទៀតផង។
នៅកម្ពុជាក៏មានអន្ទង់ដែរ ក៏ប៉ុន្ដែបើមិនមានការចិញ្ចឹមមើលថែទេ អន្ទង់អាចមានទ្រង់ទ្រាយតូចៗពិបាកនឹងទាក់ទាញចិត្តមនុស្សម្នាឲ្យទទួលទានណាស់។
១-លក្ខណៈជីវសាស្ត្ររបស់អន្ទង់
– អន្ទង់ជាប្រភេទសត្វដែលចូលចិត្តច្មុល និងរស់នៅក្រោមភក់ ជាពិសេសវាចូលចិត្តរស់នៅក្នុងសាក សពសរីរាង្គដែលកប់នៅក្រោមដី ។ យើងអាចរកចាប់វាបាន គំនរស្មៅ តាមស្រែ និងតាមជើងទេរនៃ ភ្លឺស្រះ ។
– អន្ទង់វាចូលចិត្តបន្តពូជនៅតាមជើងទេរនៃភ្លឺស្រះ ព្រោះកន្លែងនោះជាកន្លែងស្ងប់ស្ងាត់ សម្រាប់ធ្វើការ បង្កកំណើត ។ អន្ទង់វាចូលចិត្តស៊ីសាច់ដែលមានក្លិនស្អុយ ។
– ពេលអត់ចំណីអន្ទង់វាស៊ីគ្នាវា ។
– អន្ទង់មានកម្រិតប្រូតេអ៊ីន ១៨.៦ ភាគរយ និងសារធាតុខ្លាញ់ ៩.១ ភាគរយ២-ស្រះចិញ្ចឹមអន្ទង់
+ របៀបធ្វើអាងស៊ីម៉ង់ត៍
– អាងចិញ្ចឹមអន្ទង់ត្រូវធានាជំរៅឲ្យបានសមស្របកុំឲ្យអន្ទង់ចេញបាន
– ជម្រៅអាងសមស្របគិតពីបាតភក់ខាងក្រោមត្រូវឲ្យវែងជាង ២/៣នៃប្រវែងដងខ្លួនអន្ទង់
– យើងមិនត្រូវធ្វើអាងធំទូលាយពេកទេ ព្រោះវាពិបាកថែទាំ
– ប្រវែងបណ្ដោយនៃអាងពី ២-៥ម . ទទឹង១ម ជំរៅពី ១,២-១,៥ ម
– ក្រលាផ្ទៃអាងពី ៦-៦០ ម២ គឺសមស្របបំផុត
– យើងធ្វើអាងចិញ្ចឹម គួរឲ្យអាងកប់ចូលទៅក្នុងដីពី ២០-៤០ ស.ម
– បាតអាងយើងដាក់ភក់ជំរៅពី ២០-៤០ ស.ម
– យើងដាក់ស្រទបចែកក្រាលថ្នាក់នៅពីក្រោមភក់
– នៅផ្នែងខាងលើបំផុតដាក់ល្បាយដីឥដ្ឋ កំរាស់ពី ៥០-៦០ ស.ម តិចបំផុតពី ៤០-៥០ ស.ម ដើម្បីឲ្យអន្ទង់ធ្វើសំបុក
– បញ្ចូលទឹកឲ្យខ្ពស់ពីភក់ពី ១០-២០ សម ។
– ផ្នែកខាងលើនៃអាងដាំដើមឫស្សីដើម្បីឲ្យវាត្រជាក់ ឬយកកំប្លោក ឬដាក់ ១/២ នៃក្រលាផ្ទៃអាង
សាច់អាងខ្ពង់ជាងផ្ទៃទឹក ៣០ ស.ម
– ផ្នែកខាងលើធ្វើគំរប ដោយប្រើសំណាញ់ក្រលាញឹក ដើម្បីជៀសវាងអន្ទង់ចេញ
ការជីកស្រះ
-ជ្រើសរើសកន្លែងដែលមានដីរឹង និងកន្លែងងាយស្រួលបញ្ចេញបញ្ចូលទឹក
– ជីកប្រព័ន្ធប្រឡាយដែលមានជំរៅពី ២០-៤០ ស.ម យកអាចម៍ដីដែលជីកធ្វើជាភ្លឺស្រះមានកំពស់ ពី ៤០-៦០ ស.ម ទទឺង ១ម ភ្លឺត្រូវឲ្យមាំ
– បាតស្រះក្រោយពេលជីករួច យើងត្រូវក្រាលស្បៃកៅស៊ូ ឬនីឡុង និងចងខ្សែរហូតដល់ភ្លឺស្រះ
– រួចយកភក់មកក្រាលលើស្បៃកៅស៊ូ ឬក៏ភក់មានលាយស្មៅ ជំរៅពី ២០-៤០ ស.ម
– ក្នុងស្រះចិញ្ចឹម ដាក់កំប្លោក ឬចក ១/២ នៃផ្ទៃទឹកក្នុងស្រះ ធ្វើជាកន្លែងសំងំរបស់អន្ទង់ ។ ឬក៏នៅជុំ វិញស្រះដាំដើមឫស្សីសំរាប់ជាម្លប់នៅរដូវប្រាំង ដើម្បីកាត់បន្ថយកំដៅទឹកនៅក្នុងស្រះ
– ស្រះឬអាងត្រូវ ឲ្យមានទឹកពី ១០-២០ ស.ម លើភក់ដើម្បីឲ្យអន្ទង់ងើបក្បាលដកដង្ហើម ឬក៏ចាប់ចំណី ។
– កំរិតទឹកខ្ពស់ពេកធ្វើឲ្យប៉ះពាល់ដល់កំរិតលូតលាស់របស់អន្ទង់ ។
ការរៀបចំអាងស៊ីម៉ង់
ប្រព័ន្ធបញ្ចេញបញ្ចូលទឹក
ការរៀបចំដីមុនពេលយកទៅដាក់ក្នុង ឬស្រះក្រាលតង់ប្លាស្ទិច
– មុនពេលលែងកូនអន្ទង់ពី ៧-១០ថ្ងៃ យើងត្រូវប្រើកំបោរស ២ គក្រ/ម៣ដី
– បន្ទាប់មកបូមទឹកបញ្ចូល ហើយផ្អប់វាពិ ២-៣ ថ្ងៃ ទឹកក្នុងអាងខ្ពស់ពីដីពី ១០-២០ ស.ម
– មុនពេលលែងកូនអន្ទង់ ២ថ្ងៃត្រូវបញ្ចូលទឹកទៅក្នុងអាងវិញ ឲ្យខ្ពស់ពីភក់ពី ១០-២០ ស.ម ដូចដើម
– ជុំវិញអាង ឬស្រះក្រាលតង់ ត្រូវឲ្យមានម្លប់ ឬក៏ក្រាលសំណាញ់ដើម្បីឲ្យម្លប់ក្នុងការកាត់បន្ថយកំដៅ
ដូចនេះកសិករដែលធ្វើកន្លែងចិញ្ចឹមអន្ទង់ ជាលក្ខណៈគ្រួសារដោយប្រើចំណីដែលមានក្នុងមូលដ្ឋាន របស់ខ្លួនត្រូវតែធានានូវបច្ចេកទេស ដើម្បីការចិញ្ចឹមអន្ទង់មានការលូតលាស់ល្អ និងមិនឲ្យអន្ទង់ចេញ ក្រៅបាត់អស់ ។
៣-ការលែងអន្ទង់ពូជ
អន្ទង់មាន ៣ប្រភេទ តាមពណ៌ជាក់ស្ដែង៖
– ប្រភេទពណ៌លឿងត្នោត ចិញ្ចឹមមានការលូតលាស់ល្អបំផុត
– ប្រភេទពណ៌ស ចិញ្ចឹមមានការលូតលាស់មធ្យម
– ប្រភេទពណ៌ប្រផេះមានការលូតលាស់យឺត
– បើទិញពូជពីផ្សារត្រូវតែជ្រើសរើសដោយមានការប្រុងប្រយ័ត្នបំផុត
– ជាមធ្យមពី ៣០-៤០ក្ប/គក្រ
– ដងខ្លួនមានសុខភាពល្អ មិនមានស្នាមរបួស – ដាច់ខាតកុំទិញអន្ទង់ដែលបង្កៃមកធ្វើជាអន្ទងពូជ
– មុនពេលលែងអន្ទង់ពូជចូលទៅក្នុងស្រះត្រូវយកវាទៅត្រាំទឹកអំបិលដែលមានកំហាប់ពី ២-៣% ក្នុង បរិមាណពី ២-៣ ក្រាម/១០លីត្រទឹកក្នុងរយៈពេលពី ២-៣នាទី ដើម្បីសំលាប់បាក់តេរីដែលនៅលើ ដងខ្លួនដង់ស៊ីតេលែងអន្ទង់ដែលមានប្រវែងពី ១០-១៥ស.ម លែងពី ៥០-៦០ក្ប/ម២ មានទំងន់ពី ១-១,៥ គក្រ
៤-ការថែទាំ
យើងប្រើចំណីដែលមានស្រាប់ដែលមានតំលៃថោកដូចជា៖
– ជន្លេន ត្រីល្អិត កំពឹស ខ្យងលឿង សត្វល្អិតដែលមាននៅក្នុងភក់ និងចំំណីបន្សំ
– ដាច់ខាតកុំឲ្យចំណីដែលទុកយូរហើយមានក្លិនស្អុយអន្ទង់ធំធាត់លឿនចាប់ពីខែ ៥-៩
ក្នុងរយៈពេលថែទាំត្រូវកត់សំគាល់:
– ក្នុងរយៈពេលពី ២-៣ថ្ងៃដំបូងនៃការលែងមិនចាំបាច់ផ្ដល់ចំណីឲ្យវាស៊ីទេ ដើម្បីឲ្យវាបន្សាំទៅនឹង មជ្ឈដ្ឋានរស់នៅរបស់វា
– អន្ទង់ពេលនៅតូចស៊ីសត្វល្អិតប្លង់តុង និងសត្វល្អិតដែលរស់នៅក្នុងភក់ អន្ទង់វាស៊ីសត្វល្អិតដែលមាន នៅក្នុងភក់, ជន្លេនក្រហម, សត្វប្លង់តុង, ខ្យង, កូនត្រី ។ល។
– អន្ទង់ដែលមានសុខភាពល្អ គឺដោយសារអាកាសធាតុសមស្រប បរិមាណចណីឲ្យវាស៊ី ១៥ ភាគរយនៃទំងន់ដងខ្លួន
– អន្ទង់ទ្រាំអត់ចំណីបានរយៈពេលយូរ ប៉ុន្តែវាក៏ស្រកទំងន់ដែរ
– អន្ទង់វាឆាប់ស្គាល់ចំណីដែលយើងឲ្យវាស៊ីណាស់ កាលណាវាស្គាល់ចំណីដែលធ្លាប់ឲ្យវាស៊ីហើយ ពិបាកប្ដូរចំណីផ្សេងណាស់
– ទំហំចំណីដែលផ្ដល់ឲ្យវាស៊ីធ្វើយ៉ាងម៉េចឲ្យសមស្របទៅតាមមាត់របស់វាដែលអាចចាប់ចំណីបាន
– បរិមាណចំណីឲ្យស៊ីពី ៥-៧ ភាគរយនៃទំងន់ដងខ្លួនអន្ទង់ក្នុងស្រះ
– ចំណីត្រូវតែស្រស់ និងមានគុណភាពថេរជានិច្ច
– បើផ្ដល់ចំណីឲ្យស៊ីច្រើនពេកធ្វើឲ្យសល់ហើយស្អុយទឹក អន្ទង់នឹងងាប់
– ផ្ដល់ចំណីខ្វះ អន្ទង់នឹងធំយឺត
– ពេលវេលាដែលឲ្យវាស៊ីនៅម៉ោង ៣-៥ ល្ងាច, ក្រោយមករយៈពេល ១-២ ម៉ោង បើវាឈប់ស៊ី យើង យកចំណីដែលសល់ចេញ ។ អន្ទង់វាត្រូវការទឹកក្នុងស្រះល្អស្អាត
– ពេលទឹកក្នុងស្រះមានក្លិនមិនល្អត្រូវផ្លាស់ប្ដូរភ្លាម ដើម្បីរក្សាគុណភាពទឹកឲ្យបានល្អ ពី ២-៣ ថ្ងៃម្ដង គឺ ៧០ភាគរយ
– យើងគួរដាំដើមឈើដែលមានប្រយោជន៍ជួយធ្វើទឹកក្នុងស្រះស្អាត ដើម្បីឲ្យអន្ទង់ធ្វើការបន្តពូជបានល្អ
– បើមានភ្លៀងខ្លាំងយើងត្រូវបូមយកទឹកចេញពីស្រះឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យអន្ទង់ចេញក្រៅបាត់
– រដូវប្រាំងដាំដើមឫស្សីវាជួយធ្វើម្លប់ស្រះ
រយៈពេលចិញ្ចឹមសមស្របពីខែ ៦-១២ ។
៥-ការប្រមូលផល
– អាស្រ័យទៅតាមទំហំ ឬខ្នាតអន្ទង់ដែលយើងដាក់ចិញ្ចឹម ពេលវេលាប្រមូលផល គឺសមស្រប ។
– ទំហំកូនពូជដែលលែងគឺ ៥០-៦០កូន/គក្រ រយៈពេលចិញ្ចឹមពី ៥-៦ខែ អន្ទង់អាចមានទំងន់ពី ១៥០-២២០ ក្រាម/ក្បាល
– រៀបចំសំភារៈឲ្យបានគ្រប់គ្រាន់ និងសំណាញ់សំរាប់ចាប់អន្ទង់៖ ថ្នងដង, ធុង ចានដែក ធុងដាក់អន្ទង់ ត្រូវមានទឹកស្អាត
– ប្រមូលសំរាម ឬស្មៅចេញពីអាងឲ្យបានស្អាត
– យើងបូមទឹកដីក្នុងអាងចេញក្រៅ បន្ទាប់មកយើងប្រមូលដីដែលនៅសល់ដាក់នៅជ្រុងអាង ពេលនោះ យើងធ្វើការប្រមូលផលបានស្រួល ។
របៀបប្រមូលផល៖
– ជ្រើសរើសកន្លែងប្រមូលផល នៅពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់ចាប់ដោយលើកសំណាញ់ ឲ្យលឿន
– លាងអន្ទង់ឲ្យបានស្អាត ហើយយកអន្ទង់ទៅដាក់ក្នុងធុងដែលមានទឹក ហើយដឹកជញ្ជូន ទៅកន្លែងលក់ មិនត្រូវដឹកជញ្ជូនអន្ទង់ដែលមានដង់ស៊ីតេខ្ពស់ពេកទេ ដែលធ្វើឲ្យអន្ទង់នៅខាងក្រោមមានស្នាមដាច់ និងថប់ដង្ហើម ហើយងាប់ ។ ល្អបំផុតក្រោយពេលប្រមូល ត្រូវធ្វើការដឹកជញ្ជូនភ្លាមៗ
– បរិមាណអន្ទង់ដែលប្រមូលបានពី ៤-៨ គក្រ/ម២ ។ ក្នុង១ឆ្នាំយើងអាចចិញ្ចឹមអន្ទង់បាន ២ដង ។
ដើម្បីចិញ្ចឹមអន្ទង់ឲ្យបានជោគជ័យយើងត្រូវ៖
– ផ្ដល់ចំណីឲ្យបានគ្រប់គ្រាន់
– បង្កើតលក្ខខ័ណ្ឌរស់នៅឲ្យបានសមស្របដូចវារស់នៅក្នុងធម្មជាតិ
– អន្ទង់ពេញវ័យអាយុ ១ឆ្នាំ តាមការស្រាវជ្រាវបានឲ្យដឹងថាអន្ទង់មានប្រវែងពី១៨-៣៨ ស.ម ជាអន្ទង់មេ
– លើសពី ៣៨ ស.ម មានទាំងអន្ទង់មេ អន្ទង់ឈ្មោល និងអន្ទង់ខ្ទើយ
– អន្ទង់ធ្វើសកម្មភាពខ្លាំងនៅពេលយប់
– កម្លាំងបន្តពូជរបស់វាមានគ្រាប់ពងពី ១០០-១៥០០ពង/ក្បាល
– អង្កត់ផ្ចិតគ្រាប់ពង ៤ម.ម
– អន្ទង់វាបង្កកំណើតនៅខែ ៧-៨ ពេលនេះកសិករទិញអន្ទង់ពូជមកចិញ្ចឹម
– សីតុណ្ហភាពសមស្របសម្រាប់អន្ទង់ពី ២៣-២៨ អង្សាសេ
– លក្ខខ័ណ្ឌសមស្របកម្រិត PH ពី ៦.៥-៨ កំហាប់អំបិល ៦ភាគពាន់
– បរិមាណអុកស៊ីសែនរលាយក្នុងទឹក ២ម.ល/លីត្រទឹក
– បើសីតុណ្ហភាពក្រោម ១៨អង្សាសេ អន្ទង់មិនស៊ីចំណី
– អន្ទង់វាស៊ីច្រើននៅខែ ៥-៧
– នៅក្នុងធម្មជាតិអន្ទង់មានទំងន់ពី ២០០-៣០០ក្រាម/ក្បាល មានរហូតដល់ ១.៥ គក្រ/ក្ប ។
ប្រភពៈ រស្មីកម្ពុជា