ឱសថធម្មជាតិកាត់បន្ថយជំងឺបាក់ ឬធ្លាក់ទឹកចិត្ត

ជំងឺបាក់ ឬធ្លាក់ទឹកចិត្តសំដៅទៅលើអ្នកដែលមានអារម្មណ៍អណ្តែតអណ្តូង សំគាល់បានដោយការដកខ្លួនចេញពីសកម្មភាពប្រចាំថ្ងៃនៃជីវិត ព្រមជាមួយនឹងសេចក្តីទុក្ខព្រួយអស់សង្ឃឹម និងគិតពីរឿងអវិជ្ជមាន។


ការបាក់ទឹកចិត្តនេះអាចចាត់ទុកជាជំងឺផ្លូវចិត្តរបស់មនុស្ស ដែលអាចបង្កជាវិបត្តិធ្ងន់ធ្ងររំខានដល់ការរស់នៅប្រចាំថ្ងៃ អាចប៉ះពាល់ដល់កាយសម្បទា ហើយក៏អាចបង្កទៅជាមានការបៀមទុក្ខព្រួយរ៉ាំរៃរហូតមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតផងក៏មានដែរ។ ជួនកាលជំងឺនេះ អាចផ្តល់វិបត្តិធ្ងន់ធ្ងរជាងនេះ ពោលគឺអាចឈានទៅរកការកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូល។ ចំណុចកាន់តែអាក្រក់ និងគ្រោះថ្នាក់បំផុតនោះ គឺអាចធ្វើឱ្យមនុស្សមានរោគសរសៃប្រសាទ ឬឈានដល់ការធ្វើអត្តឃាតខ្លួនឯងផងដែរ។ ដោយឡែកបើជំងឺនេះកើតលើស្រ្តីទើបនឹងសម្រាលកូនវិញ នោះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់របស់ទារកទើបនឹងកើត ឯម្តាយកាន់តែរីងរៃទៅៗ។

ជំងឺធ្លាក់ទឹកចិត្តតែងតែកើតមានជាញឹកញាប់ដោយមិនប្រកាន់វ័យ ឬភេទនោះឡើយ។ ជំងឺនេះភាគច្រើនកើតមានឡើងចំពោះអ្នកដែលមិនសូវចេះគ្រប់គ្រងអារម្មណ៍ ហើយវាអាចក្លាយទៅជាជំងឺរ៉ាំរ៉ៃ ដែលគេមិនសូវចាប់អារម្មណ៍ ឬក៏មើលរំលង។ ការមើលរំលងនេះ ទំនងជាមនុស្សទូទៅយល់ថា ការមានអារម្មណ៍សប្បាយ ឬក៏ពិបាកចិត្តជារឿងធម្មតារបស់មនុស្សទៅហើយ ព្រោះថាបើមនុស្សសកម្មធ្វើការកាន់តែច្រើនម៉ោង អារម្មណ៍ក៏កាន់តែតានតឹងច្រើនដែរ។ ជំងឺនេះអាចកើតចេញពីការភ័ន្តច្រឡំ អស់សង្ឃឹម មានទុក្ខព្រួយ អន់ចិត្ត បរាជ័យ និងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពីអ្វីមួយ ឬមានបញ្ហាធំដែលមិនអាចដោះស្រាយបានជាដើមនោះគឺសុទ្ធសឹងជាសញ្ញាបង្ហាញពីជំងឺធ្លាក់ទឹកចិត្ត។

ការណែនាំ៖
រុក្ខជាតិ៖ ម្នាស់។


ម្នាស់ដែលលោកអ្នកចូលចិត្តជារុក្ខជាតិនៅតំបន់ត្រូពិច មានស្លឹកសំប៉ែតវែង សុទ្ធតែបន្លានៅតាមគែម គឺជារុក្ខជាតិស្ថិតនៅក្នុងអំបូរប្រូមេលីអាស៊ា។ វាសំបូរស្លឹក ហើយវែងមានសុទ្ធតែបន្លា ប្រវែងវាអាចចាប់ពី ១-១.៥ម៉ែត្រ ទទឹង ៥-៦សង់ទិម៉ែត្រ។ វាមានបន្លានៅតាមគែមស្លឹក ហើយរាងកោងបត់នៅខាងចុង។ ទងផ្កាក្រហមដុះចេញពីគល់ឡើងមកលើត្រង់ ហើយយូរទៅក្លាយទៅជាផ្លែដែលមានសាច់ពេញ ដែលអាចមានប្រវែង ២០សង់ទីម៉ែត្រ ឬលើសពីនេះ។ រុក្ខជាតិនេះភាគច្រើនគេដាំនោតំបន់ត្រូពិច។


-សាច់ ឬជាតិទឹកម្នាស់ត្រូវបានគេណែនាំឱ្យប្រើសម្រាប់រោគបាក់ ឬធ្លាក់ទឹកចិត្ត។
-ស្លឹក ឬផ្លែខ្ចីក៏អាចយកមកប្រើបានដែរ។


កម្រិតប្រើ៖
-ប្រើត្រឹម ២០-៣០ក្រាម សម្រាប់ទឹក១លីត្រ
-ពិសាមួយថ្ងៃ ៤ ទៅ ៥កែវ។ ចំណែកផ្លែម្នាស់ទុំវិញប្រើឱ្យបានច្រើន។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
ឯកសារយោង៖ ព្យាបាលតាមបែបធម្មជាតិ

Leave a Comment

Your email address will not be published. Required fields are marked *

*