ថ្នាំធម្មជាតិសំរាប់ការពារ ជួយមិនអោយមាន់កើតជំងឺផ្សេងៗ រាករូស ផ្ដាសសាយ ការាពាររោគមិនដឹងមូលហេតុ ជួយអោយមាន់ស៊ីចំណីបានល្អ ឆាប់ធំធាត់

រុក្ខជាតិដែលយកមកប្រើធ្វើថ្នាំសំរាប់លាយទឹកអោយមាន់ផឹក ដើម្បីការពារជំងឺផ្សេងៗមានដូចជា÷
-ដើមប្រម៉ាត់មនុស្ស យកដើម និងស្លឹក កន្លះគីឡូ


-វល្លិ៍បណ្ដូលពេជ្រ ចិតជាចំណិត ឬ ដុំ 2ខាំ


-មើមពន្លៃ ដំអោយបែក 2ខាំ


-ស្លឹកគ្រៃដាក់ទាំងដើម និងស្លឹក3ខាំ


-មើមរមៀត ដំអោយបែក 2ខាំ


-ប៉ោត ឬឆ្នាំងសំរាប់ដាំទឹក
-ទឹកស្អាតមួយប៉ោតប្រហែល 5-10 លីត្រ។វិធីធ្វើ÷
-ដាំទឹកឱ្យពុះ
-យកធាតុផ្សំទាំងអស់ទៅស្ងោរ រួចទុកអោយត្រជាក់ ។


វិធីប្រើ÷
-យកទឹកមួយលីត្រលាយទឹកធម្មតា4លីត្រ ដាក់អោយមាន់ផឹករាល់ថ្ងៃ
-ធាតុផ្សំទាំងអស់អាចដាំទឹកបាន 4-5 ដង។

 

ប្រភព៖វុទ្ធី ក្មេងឃ្វាលគោ

Leave a Comment

Your email address will not be published. Required fields are marked *

*