ស្មៅកក់ក្ដាម ព្យាបាលកញ្ជ្រិល គ្រុនក្ដៅ បញ្ចេញញើស ក្អកមាន់ រលាកទងសួត រលាកបំពង់ក គ្រុនចាញ់ រាកមួល ពស់ចឹក បូស រមាស់

ឈ្មោះខ្មែរ៖ កក់ក្ដាម(ស្មៅ)
ឈ្មោះឡាតាំង៖ Kyllinga monocephala Rottb
Syn: Cyperus brevifolius (Rottb) Hassk
ឈ្មោះអំបូរ៖ CYPERACEAE


លក្ខណៈរុក្ខជាតិ ៖ ជាស្មៅ រស់បានយូរឆ្នាំ មានកំពស់ ៧-២០ស.ម។
ស្លឹក ៖ ស្លឹកខ្លីជាងដើម។
ផ្កា ៖ មានរាងមូល មានវិជ្ជមាត្រពី ៤-៨មម ពណ៍ស។
ផ្លែ ៖ រាងពងក្រពើសំប៉ែត។


កន្លែងដាំដុះ ៖ ដុះតាមចិញ្ចើមថ្នល់ តាមវាលស្រែ ដីវាលទំនេរ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
កបនឹងជម្ងឺ៖ គ្រុនក្ដៅ បញ្ចេញញើស ក្អកមាន់ រលាកទងសួត រលាកបំពង់ក គ្រុនចាញ់ រាកមួល។
(ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់។ ឫស និងមើម ព្យាបាលកញ្ជ្រិល។


កំរិតប្រើ៖ ស្ងួត 10g-30gស្ងោរផឹកសំរាប់មួយថ្ងៃ។
គ្រុនចាញ់60g ផឹកបួនម៉ោងមុនគ្រុន។
*ហាមប្រើ ស្ត្រីមានផ្ទៃពោះ


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

Leave a Comment

Your email address will not be published. Required fields are marked *

*