-រុក្ខជាតិ ៖ ស្មៅស្លាបទា
-លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិប្រភេតស្មៅ មានកំពស់២០-៦០សម មានរោមទន់។ ដើមដុះវារ និងដីមែកដុះចេញពីថ្នាំង ដើមខ្ពស់ឡើង ឬសដុះចេញពីថ្នាំង។
-ស្លឹក ៖ ស្លឹករាងផ្លែលំពែង ទងស្លឹកដុះអោបដើម ស្លឹកប្រវែងពី៤-៩សម ទទឹងពី១.៥-២សម ទ្រនុងស្លឹកដុះស្រប និងស្លឹក។
-ផ្កា ៖ ដុះជាប់ដើម ១ទង មានផ្កា២ ផ្កា១ មាន៣ត្របក ពណ៌ខៀវ។
-គ្រាប់ ៖ រលោង ពណ៌ស ១ផ្លែមាន៤គ្រាប់។
កន្លែងដាំដុះ ៖ ច្រើនដុះក្នុងម្លប់ដីសើម។
-ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។
សមាសធាតុគីមី៖ ក្នុងដើមមាន Delphin Commelinine, Flavo commelin awobanin គ្រាប់មានជាតិប្រេង។
-រសជាតិ ៖ ផ្អែមតិច សាប ធាតុត្រជាក់ល្មម។
-ការព្យាបាល ៖ គ្រុនផ្ដាសាយ លើសឈាម(សំពាធឈាមខ្ពស់) រាកមូល រលាកបំពង់ក ដុះសាច់បំពង់ក រលាកថ្លើម កើតពិស រលាកផ្លូវដង្ហើម រលាកប្លោកនោម ក្រពះក្ដៅ ពស់ចិក រោគសើស្បែក។ ប្រើខាងក្រៅ បំបាត់ ក្អែបខាំ ខ្យាដំរី ខ្ទួយទិច។ ឈឺក្បាលជង្គង់ហើម បុកស្លឹកស្រស់បំពោកពីលើ។
-កំរិតនិងរបៀបប្រើ៖ ៣០-៤០ក្រាម ស្រស់ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា