ម្កាក់ កែរោគឈាមចេញតាមជើងធ្មេញ ស្ងួតក ជួយការពារជំងឺពុកឆ្អឹង ការពារ រ៉ាឌីកាល់សេរី ដែលជាហេតុនៃជំងឺមហារីក

ឈ្មោះវិទ្យាសាស្ត្រ : Spondias pinnata Kurz, syn.S.magifera Wild
ឈ្មោះ ធម្មតា : HOG PLUM


ម្កាក់ជារុក្ខជាតិងាយដាំដុះឆាប់បានផ្លែ។ ខ្មែរយើងនិយមទាំងផ្លែ ទាំងស្លឹក។ ស្លឹកយកមកបរិភោគជាល្បោយ ឬអន្លក់ ឬ យកមកស្លម្ជូរគ្រឿង …។ល។

រីឯផ្លែ បរិភោគស្រស់ៗ ឬ យកមកញាំត្រីឆ្អើរជាដើម។ នៅប្រទេសខ្លះនិយមធ្វើទឹកផ្លែម្កាក់ ដែលមានតម្លៃថ្លៃគួរសម។ ក្រៅពីបរិភោគស្រស់ និងផ្សំធ្វើម្ហូប ម្កាក់មានសារៈប្រយោជន៍ ដែលនឹកស្មានមិនដល់ ដោយហេតុថាក្នុងផ្លែម្កាក់បរិបូណ៌ ដោយ
១. សារធាតុកាល់ស្យូម ដែលសារធាតុនេះ មានមុខងារជួយពង្រឹងសុខភាពបេះដូង
២. សារធាតុស្ករ ស៊ូក្រូស (sucrose) និង ហ្វ្រុយតូស (fructose) ជាសារធាតុស្ករចាំបាច់ជួយផ្តល់ថាមពលដល់រាងកាយឱ្យរឹងមាំ និងបន្ថយសភាពអស់កម្លាំងក្នុងការងារប្រចាំថ្ងៃ


៣. វីតាមីន A និង C ដែលមានក្នុងផ្លែម្កាក់ គឺជាសារធាតុប្រឆាំងអុកសីុតកម្មបែបធម្មជាតិមួួយយ៉ាង សកម្មក្នុងការប្រឆាំងនឹងសារធាតុ រ៉ាឌីកាល់សេរី ដែលជាហេតុនៃជំងឺមហារីក និងជួយកម្ចាត់ជាតិពុលពីរាងកាយ
៤. ជួយពង្រឹងដល់ជាលិកាស្បែក ព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បើយ និងបំបាត់ស្លាកស្នាម


៥. វីតាមីន C ក្នុងផ្លែម្កាក់ ក៏ជួយសម្រួលការរំលាយអាហារ បំបាត់សារធាតុកូឡេស្តេរ៉ូល និងជួយកម្ចាត់ជាតិអាសីុតចេញពីសរីរាង្គ ៦. ថ្មីៗនេះគេបានរកឃើញថា មានសារធាតុហ្វូស្វ័រច្រើននៅក្នុងផ្លែឈើមួយនេះ ដែលវាមានសមត្ថភាពជួយពង្រឹងសុខភាពឆ្អឹង និងធ្មេញ ។


សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*