វិធីគ្រៀវឲ្យចេកចេញផ្លែពាក់កណ្តាលដើម

* ការជ្រើសរើសដើមចេក៖
– ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ


* វិធីធ្វើ៖
– កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ


– ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក


– ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ

 

– យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះនោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ


– បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់


– ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។


បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន ជាការដកពិសោធន៍បច្ចេកទេសថ្មីៗ។
បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបាន ព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*