ការបំបៅមែកស្វាយដោយប្រើឫសជំនួយ

ប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។

* សម្ភារៈត្រូវមាន៖
កូនកាំបិតស្រួច ឫសស្វាយ ដើមស្វាយដែលធ្លាប់ផ្លែមានសុខភាពល្អ និងផ្លែបានច្រើន ខ្សែប្លាស្ទិចសម្រាប់រុំ ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។

* វិធីធ្វើ៖
– ជ្រើសរើសមែនដែលល្អទំហំប្រមាណប៉ុនកដៃ


– យកកាំបិតចិតសំបកមែកនោះជុំវិញប្រមាណ ៤កន្លែង ដោយចិតយកទំហំធំជាងឫសបន្តិច

– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ ២តឹក
– យកផ្ទៃចិតឫសនោះដាក់ភ្ជាប់ទៅនឹងផ្នែកដែលចិតរួចនៅលើដើមទាំង៤កន្លែងនោះ រួចយកខ្សែរុំឲ្យជាប់


– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញឲ្យជាប់ រួចជៀសំបកជុំវិញខាងក្រោមកន្លែងដែលបំបៅនោះចេញ


– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើមមានឬស ហើយនៅពេលដែលវាមានឬសច្រើនហើយអ្នកអាចយកវាមកដាំបានហើយ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*