អាហារសម្រាប់សុខភាពលំពែង

លំពែងដើរតួសំខាន់ណាស់ក្នុងការរំលាយអាហារ។ នៅពេលគ្មានអាហារក្នុងក្រពះទៅពោះវៀនរបស់អ្នក វានឹងកិនអង់ស៊ីមរំលាយអាហារពីលំពែង ដែលបន្សាបអាស៊ីតក្រពះ ដើម្បីបង្ការពីការខូចខាតពោះវៀន។ អង់ស៊ីមនេះក៏ជាអ្នកបំបែកអាហាររបស់អ្នក ដូច្នេះទើបវាអាចស្រូបយកដោយរាងកាយរបស់អ្នក។ លំពែងគឺឆ្លើយតបទៅនឹងការផលិតអាំងស៊ុយលីន ដែលកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងអនុញ្ញាតឱ្យរាងកាយផ្ទុកថាមពលរបស់អាហារសម្រាប់ពេលខាងមុខដើម្បីប្រើប្រាស់។


ការទទួលទានអាហារត្រឹមត្រូវក៏អាចជួយព្យាបាលនិងថែរក្សាលំពែងរបស់អ្នកបានដែរ។ វាក៏អាចបញ្ចៀសពីជំងឺរលាកលំពែង និងការឈឺចាប់ដោយសាររលាកលំពែងផងដែរ។
* អាហារដែលអាចជួយព្យាបាលលំពែងរបស់អ្នកគឺ៖
១. ផ្កាខាត់ណាខៀវ


២. ខ្ទឹមគ្រប់ប្រភេទ


៣. ទំពាំងបាយជូរក្រហម


៤. ដំឡូងជ្វា


៥. តៅហ៊ូ។

សញ្ញាដែលអាចគិតថាអ្នកមានជំងឺមហារីកលំពែង
ជំងឺមហារីកលំពែងចាប់ផ្តើមកើតលើជាលិការបស់លំពែងតែម្តង និងច្រើនតែធ្ងន់ធ្ងរទៅៗ ទោះបីជារកឃើញទាន់ពេលវេលាហើយក៏ដោយ។ ជំងឺមហារីកលំពែងជាធម្មតាមានការរាលដាលលឿន និងមិនសូវអាចរកឃើញក្នុងដំណាក់កាលដំបូងឡើយ ដូច្នេះវាគឺជាហេតុផលមួយដែលនាំឱ្យមានការស្លាប់ ច្រើន។ រោគសញ្ញារបស់ជំងឺនេះមិនកើតមានទេលុះត្រាតែជំងឺនេះឈានដល់ដំណាក់កាលចុងក្រោយ ហើយក៏មិនអាចវះកាត់បានទាំងស្រុងដែរ។

រោគសញ្ញារបស់ជំងឺមហារីកលំពែងច្រើនតែមិនកើតមានឡើយលុះត្រាតែជំងឺនេះវិវឌ្ឈ ទៅរកភាពធ្ងន់ធ្ងរតែម្តង។ នៅពេលរោគសញ្ញាកើតមាននោះ វាអាចមានលក្ខណៈសម្គាល់ដែរដូចជា៖
-ឈឺពោះផ្នែកខាងលើដែលអាចចាក់ទៅខ្នង
-ស្បែក និងតំបន់ភ្នែកដែលធ្លាប់តែស ទៅជាលឿង


-មិនឃ្លានអាហារ
-ស្រកទម្ងន់ បាក់ទឹកចិត្ត
-មានឈាមកក


ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែមបើសិនជាអ្នកធ្លាប់មានបញ្ហាស្រកទម្ងន់ដោយមិនដឹងមូលហេតុ ឈឺពោះ ស្បែកទៅជាលឿង ឬមានសញ្ញាផ្សេងៗទៀតដែលរំខានដល់អ្នក។ មានជំងឺច្រើនណាស់ដែលមានលក្ខណៈស្រដៀងគ្នានឹងជំងឺមហារីក ដូច្នេះមានតែគ្រូពេទ្យទេទើបអាចស្រាយចម្ងល់របស់អ្នកបានថាជាមហារីកលំពែង ឬយ៉ាងណា៕


ប្រភព៖ សុខភាព

Leave a Comment

Your email address will not be published. Required fields are marked *

*